ទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៣៦ ថ្ងៃ៣ធ្នូ ត្រូវប្រារព្ធឡើង ដើម្បីបង្កើនការយល់ដឹងអំពីបញ្ហាពិការភាព ដោយផ្តោតលើការបង្កលក្ខណៈងាយស្រួលដល់ជនពិការនូវលទ្ធភាពប្រើប្រាស់បាននៅតាមទីសាធារណៈ និងឯកជន

ក៏ដូចជាការបំផុសឲ្យគ្រប់ក្រសួង ស្ថាប័ន និងវិស័យឯកជនអនុវត្តការជ្រើសរើសជនពិការឲ្យចូលបម្រើការងារ ការហ្វឹកហ្វឺនបផ្នែកផ្សេងៗជាច្រើន។ បច្ចុប្បន្ន គោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗ របស់រដ្ឋាភិបាល ដោយផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ ការផ្តល់សេវាសុខភាព សមត្ថភាព និងការការពារជនពិការ ជាដើម។ ក្នុងនោះ រដ្ឋាភិបាល បានផ្តល់កម្មសិទ្ធិដីធ្លី និងបានកសាងលំនៅដ្ឋានជូនជនពិការ ផ្តល់សេវាស្តារលទ្ធភាពពលកម្ម នៅសហគមន៍ ដើម្បីចូលរួមចំណែកជួយដល់ជនពិការក្រីក្រ លើកកម្ពស់ជីវភាព ការអប់រំ ការព្យាបាល ការស្តារលទ្ធភាពពលកម្ម កាយសម្បទា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ជាពិសេសម្រាប់ជនពិការគថ្លង់ និងជនពិការភ្នែកផងដែរ។ រដ្ឋាភិបាល ក៏បានរៀបចំបង្កើតឲ្យមានអក្សរស្ទាប និងភាសាសញ្ញាសម្រាប់ជនពិការភ្នែក និងជនពិការគថ្លង់ ព្រមទាំងបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៃវិស័យអប់រំ។ល។ សូមគ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន បន្ត លើកទឹកចិត្តដល់ជនពិការ ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញមុខងារ និងតួនាទីទទួលខុសត្រូវ ក្នុងមុខតំណែង ឲ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការី ជាដើម៕