ពិធីបុណ្យអុំទុកបានបញ្ចប់ប្រកបទៅដោយភាពសប្បាយរីករាយនៅគ្រប់ទីកន្លែងទូទាំងប្រទេស។ សូមអរគុណដល់កីឡាករប្រណាំងទូកទាំងអស់ និងគណ:កម្មការទូកដែលបានចូលរួមដឹកនាំប្រកួតប្រជែងនៅក្នុងពីធីបុណ្យអុំទូកដ៏អធិកអធមនេះ។

សូមបងប្អូនកីឡាករ និងបងប្អូនប្រជាពលរដ្ឋធ្វើដំណើរវិលទៅកាន់លំនៅដ្ឋានវិញប្រកបដោយសុខសុវត្ថិភាពតាមផ្លូវ។ ទន្ទឹមនឹងនេះដែរ សូមអរគុណដល់អាជ្ញាធរ និងកងកម្លាំង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមការពារថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងភ្នាក់ងារសុខាភិបាលដែលបានផ្តល់នូវការមើលថែសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបានសប្បាយរីករាយនៅក្នុងឱកាសបុណ្យអុំទូកដែលមានរយៈពេល៣ថ្ងៃមកនេះ។ សូមបងប្អូនចូលរួមសម្អាតសំរាម និងបរិស្ថានអោយបានស្អាតល្អ ដើម្បីសុខភាពយើងទាំងអស់គ្នា។ កម្ពុជាមានសុខសន្តិភាព គឺផ្តល់ឱកាសអោយយើងទាំងអស់គ្នាបានប្រារព្ឋពិធីបុណ្យធំៗជាច្រើននៅក្នុងប្រទេស ព្រមទាំងបានទាក់ទាញទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំៗ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អ៕