នៅព្រឹកថ្ងៃទី ២០ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយ ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិ រួមមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបលោក Amphay Kindavong ឯអង្គរដ្ឋទូតថ្មី នៃ សារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ជួបសម្តែងការគួរសម។ លោក Amphay Kindavong បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី អបអរសារជាថ្មីចំពោះសម្តេចតេជោ ទទួលបានជោគជ័យក្នុងការដឹកនាំរាជដ្ឋាភិបាលអាណត្តិថ្មីនេះ។ លោក Amphay Kindavong ក៏បានទទួលការផ្តាំផ្ញើរសួរសុខទុក្ខពីលោកនាយករដ្ឋមន្ត្រីឡាវ ជូនដល់សម្តេចតេជោផងដែរ។ លោក ឯកអគ្គរដ្ឋទូតឡាវ បានជម្រាបជូនសម្តេចតេជោថា ក្នុងបេសកកម្មនៅក្នុងប្រទេសកម្ពុជានៅពេលនេះលោកនឹងខិតខំធ្វើយ៉ាងណាបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ក៏ដូចជាសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសឡាវ និងកម្ពុជាផងដែរ។ លោក ឯកអគ្គរដ្ឋទូតឡាវ ក៏បានជម្រាបជូនសម្តេចតេជោ ផងដែរថា រដ្ឋាភិបាលឡាវបានត្រៀមលក្ខណៈ ដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសឡាវ នៅដើមខែធ្នូនេះរួចរាល់ហើយ ។ លោក Amphay KinDaVong អគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា បានបញ្ជាក់ ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ភាគីឡាវបានត្រៀមឯកសារមួយចំនួន ជូនសម្តេចតេចជោចុះហត្ថលេខាលើអនុស្សរណៈក្នុងវិស័យផ្សេងៗដូចជាវិស័យអប់រំជាដើម។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាទំនាក់ទំនងប្រទេសទាំងពីរ មានទំនាក់ទំនងល្អពិសេសខិតខំធ្វើយ៉ាងណាបន្តជំរុញវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ និងវិស័យផ្សេងទៀត ត្បិតតែ វិស័យនយោបាយការទូតមានការរីកចម្រើនយ៉ាងខ្លាំង ហើយភាគច្រើនហើយដំណើរការទៅមុខល្អ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យបន្តពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានលក្ខណៈងាយស្រួលក្នុងការដោះដូរទំនិញ និងធ្វើពាណិជ្ជកម្ម ក្នុងនោះរដ្ឋាភិបាលទាំងពីរ អាចសម្រួលសម្រួលផ្លូវច្បាប់ផ្លូវនយោបាយបន្ថែមដើម្បីឲ្យទំនាក់ទំនងទៅលើពាណិជ្ជកម្មកាន់តែល្អប្រសើរឡើង៕