កូនក្មួយសិស្សានុសិស្សរំភើបនិងត្រេកអរយ៉ាងខ្លាំងនៅពេលដែលបានឃើញ សម្តេចប្រមុខដឹកនាំប្រទេសបានឆ្លៀតពេលវេលាដ៏មានតម្លៃបំផុតអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់នឹងទំនុកបម្រុងសម្ភារៈសិក្សា នឹងថវិកាលើកទឹកចិត្តដល់ពួកគេ។

សម្តេចតេជោ ហ៊ុន សែន គឺជាវីរៈបុរសនៃវិស័យអប់រំជាតិ ដែលលោកបានលះបង់គ្រប់យ៉ាងក្នុងការបណ្តុះបណ្តាលធនធានមនុស្សអោយកើតមានឡើងវិញនៅក្នុងប្រទេសកម្ពុជា ក្រោយពីរបបប្រល័យពូជសាសន៍ប៉ុលពតបានសម្លាប់រង្គាលពលរដ្ឋអស់ជិត៣លាននាក់ កាលពីឆ្នាំ ១៩៧៥-១៩៧៩។ កូនក្មួយ និងចៅៗសិស្សានុសិស្សសូមអរគុណ និងចងចាំជានិច្ចចំពោះទឹកចិត្តប្រកបដោយគុណធម៍មេត្តាធម៍ របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ជួយដល់កូនខ្មែរគ្រប់ៗរូបអោយទទួលបាននូវការអប់រំគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា៕