នៅព្រឹកមិញនេះ បន្ទាប់ពីអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយកម្មករ កម្មការនី ២៣,៤៦៦ នាក់ មកពីរោងចក្រ សហគ្រាសចំនួន២០ នៅក្នុងខេត្តតាកែវរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃជួយឧបត្ថម្ភដល់កូនក្មួយមានផ្ទៃពោះដើម្បីទុកដោះស្រាយពេលសំរាលកូនដែលមានចំនួន១,០៤១នាក់។

ក្រៅអំពីការជួយឧបត្ថម្ភទំនុកបម្រុងថវិកា សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀតដល់កម្មករ ដូចជា ការតម្លើងប្រាក់ខែនៅឆ្នាំ២០១៩ខាងមុខ នឹងឡើងដល់១៨២ដុល្លារ ហើយនឹងត្រូវបើក២ដងក្នុង១ខែផងដែរ។ សម្តេចតេជោ នឹងបន្តអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករនៅទូទាំងប្រទេសជាបន្តទៀត ។ សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់ មានសុខភាពល្អ និងសុខសុវត្ថិភាពក្នុងពេលសម្រាលកូននាពេលខាងមុខនេះផង។ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក៕