អរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនមកពីបណ្តាប្រទេសក្នុងសហគមន៍អ៉ឺរ៉ុប

ដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនាថ្ងៃទី២៣ តុលា ឆ្នាំ២០១៨ ម្សលមិញនេះ ហើយក៏ជាថ្ងៃទី២ នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោកឆ្នាំ 2018 របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលនេះគឺបានបង្ហាញកាន់តែច្បាស់ពីការគោរព ស្រឡាញ់ ទុកចិត្ត គាំទ្រ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនរហូតដល់សព្វថ្ងៃនេះ៕