ថ្ងៃទី ២៣ តុលា ឆ្នាំ ២០១៨នេះ គឺខួប២៧ឆ្នាំ (២៣ តុលា ១៩៩១ -២៣ តុលា ២០១៨) នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ នៅក្នុងថ្ងៃរំលឹកខួប ២៣ តុលា ថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងជម្រាបជូនបងប្អូនជនរួមជាតិអំពីប្រវត្តិពិតនៃដំណើររឿងជាប្រវត្តិសាស្រ្តនេះ

ដែលនឹងផ្សាយផ្ទាល់ (LIVE ) លើផេកសម្តេចតេជោពីទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី ២៣ តុលា (រវាងពីម៉ោង ៦:០០ល្ងាច- ១០:00 យប់) នៅស្វីស ត្រូវនឹងម៉ោង (១១:០០យប់ - ៣:០០ យប់ ចូលដល់ថ្ងៃទី ២៤ តុលា ម៉ោងនៅកម្ពុជា)។