ទស្សនកិច្ចនៅទួគីខ្ញំសាកល្បង រស់ជាតិនៃពោតដុតដែលបុរស លក់ពោតដុតបានលក់នៅតាមផ្លូវ ចូលទៅព្រះវិហារមួយដែលមាន វ័យចំណាស់ជាង៤០០ឆ្នាំ។

ខ្ញុំទទួលទានពោតដុតអស់មួយ ជាមួយសំណើចលេងសើចរបស់ មន្ត្រីកម្ពុជានិងមន្ត្រីទួគីប្រកប ដោយមិត្តភាពបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀមចំនួន៨ ដែលខ្ញុំនិងប្រធានាធិបតីយទួគី ឯកភាពគ្នា។ ក្នុងពេលបាយជាមួយអភិបាល ក្រុងអុីស្តាំប៊ុលខ្ញុំបានសុំពូជពោត យកទៅដាំសាកល្បងនៅកម្ពុជា ព្រោះរសជាតិពោតនេះពិតជា ឆ្ងាញ់និងមានផ្លែធំ។ ពេលមើលរូបថតខ្ញុំទទួលទាន ពោតសុំមើលតែពោតបានហើយ កុំមើលក្បាលពោះខ្ញុំដែលវាធំប្លែក ខុសធម្មតា។ ជូនពរបងប្អូនជនរួមជាតិពីចម្ងាយ៕