នៅម៉ោងប្រមាណ ៧:៤២ នាទីព្រឹក (ម៉ោងនៅ Belgium) ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ទីក្រុងប្រ៊ូសែល (Brussels) ប្រទេសប៊ែលហ្ស៊ិក (Belgium) ប្រកបដោយសុវត្តិភាពហើយ ដើម្បីអញ្ជើញចូលរួម

«កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (The Asia-Europe Meeting (ASEM) លើកទី ១២» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ ២០១៨ ស្អែកនេះ។ សម្តេចតេជោ ហ៊ុន សែន ត្រូវបានមន្រ្តីនៃរដ្ឋាភិបាលបែលហ្សិក ព្រមទាំងមន្រ្តីនៃអគ្គរាជទូតខ្មែរ និងបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅអ៊ឺរ៉ុបទទួលស្វាគមន៍យ៉ាងរាក់ទាក់និងកក់ក្តីបំផុត។ នេះជាមោទនៈភាពកម្ពុជានៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំលើផ្លូវត្រូវដែលកំពុងធ្វើអោយកម្ពុជាមានសុខសន្តិភាព និងរីកចម្រើន៕