កម្ពុជារីករាយអបអរសាទរចំពោះវីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលទទួលបានមេដាយមាស ១គ្រឿង នៅក្នុងការប្រកួតកីឡាប៉េតង់ដណ្ដើមពានរង្វាន់ជាក្រុមអន្តរជាតិនៅប្រទេសបារាំង។ វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ

ដណ្ដើមបានមេដាយមាសខាងលើលើវិញ្ញាសាវាយគូរនារី ២នាក់ទល់នឹង ២នាក់ ហើយនេះគឺជាវិញ្ញាសាទី១ ដែលកីឡាការិនីឆ្នើមរបស់កម្ពុជាទាំងពីរទើបបានបញ្ចប់ការប្រកួត ខណៈសល់ ២វិញ្ញាសាទៀត ដែលត្រូវបន្ដប្រកួតនៅថ្ងៃបន្ទាប់ គឺវិញ្ញាសារ ៣នាក់ ទល់នឹង ៣នាក់ និង វិញ្ញាសាឯកត្តជន។ សូមបញ្ជាក់ផងដែរថា វីរកីឡាការិនីខាងលើក៏ធ្លាប់ទទួលបានមេដាយមាសកាលពីឆ្នាំ ២០១៧ កន្លងទៅនេះ នៅប្រទេសម៉ាឡេស៊ីផងដែរ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា