ថ្ងៃនេះ ខ្ញុំ និងគណ:ប្រតិភូបានចេញដំណើរពីទីក្រុុងតូក្យូនៃប្រទេសជប៉ុនមកដល់កោះបាលីនៃប្រទេសឥណ្ឌូនេសុីហើយបន្ទាប់ពីការហោះហើររយៈពេលប្រម៉ាណ១០ម៉ោង។ តាមការគ្រោងទុក ខ្ញុំ

និងប្រតិភូ នឹងចូលរួមប្រជុំជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អាស៊ាន អគ្គលេខាអង្គការសហប្រជាជាតិ ប្រធានធនាគារពិភពលោក នាយកមូលនិធិរូបិយវត្ថុអន្តរជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច។ ខ្ញុំនឹងត្រឡប់ទៅកាន់មាតុប្រទេសវិញនារសៀថ្ងៃ១២ តុលា ឆ្នាំ២០១៨ ខានស្អែកនេះ។ ជូនពរបងប្អូនជនរួមជាតិពីចម្ងាយ និងសូមជូនរូបថតពីអាយុ២៦ឆ្នាំមួយសន្លឹកដើម្បីធ្វើការប្រៀបរវាងវ័យក្មេងនិងវ័យចំណាស់៕