នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាមជ្ឈមណ្ឌលសំអាតទឹកលូ (Ariake Water Reclamation Center) ទីក្រុង តូក្យូ ប្រទេសជប៉ុន

ដែលត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីមន្រ្តីថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាច្រើនរូប។ មជ្ឈមណ្ឌល់ដ៏ធំដែលបំពាក់ដោយបច្ចេកវិទ្យាដ៏ទំនើបបំផុតនេះ គឺចម្រោះទឹកកខ្វក់ទាំងឡាយដែលប្រើប្រាស់នៅតាមផ្ទះ កម្ចាត់មេរោគគ្រប់យ៉ាង ហើយធ្វើអោយក្លាយជាទឹកស្អាតសម្រាប់យកមកប្រើប្រាស់ឡើងវិញដើម្បីបម្រើឲ្យសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងទីក្រុងតូក្យូ។ មជ្ឈមណ្ឌលក៏កំពុងមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការនាំយកនូវបច្ចេកវិទ្យាដ៏ទំនើបនេះទៅកាន់ប្រទេសកម្ពុជាយើងដើម្បីកាត់បន្ថយលើហានិភ័យនៃសុខភាពរបស់ប្រជាជនកម្ពុជា៕