នៅរសៀលថ្ងៃមិញនេះ ក្រោយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញមកដល់ សណ្ឋាគារស្នាក់នៅ ក្នុងទីក្រុងញ៉ូវយ៉កភ្លាម គឺមានបងប្អូនខ្មែរដែលជាតំណាងសហគមមកពីតាមបណ្តារដ្ឋនានា និងក្រុមគ្រួសារបងប្អូនដែលគោរពស្រឡាញ់

សម្តេចតេជោ ជាច្រើននាក់បានមកទទួលស្វាគមន៍យ៉ាងរាក់ទាក់និងកក់ក្តៅបំផុត។ ទន្ទឹមនឹងនោះគឺមានបងប្អូនមួយចំនួនបានមករង់ចាំសម្តេចពីបីថ្ងៃមកហើយ។ យើងឃើញបងប្អូនមានទឹកមុខញញឹមសប្បាយរីករាឈររង់ចាំឱប ថើប ចាប់ដៃ និងថតរូបជាអនុស្សាវរីយ៍យ៉ាងកងរំពងចាប់ពីមាត់ទ្វារសណ្ឋាគាររហូតដល់ជណ្តើរយន្តឡើងទៅកាន់បន្ទប់។ ឮគេថា មិនស្មើនឹងបានជួប បានឃើញ និងបានស្តាប់ប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្រ្តីដោយផ្ទាល់ឡើយ។ ទោះបីនៅទីណាក៏ដោយ គឺ សម្តេចតេជោ ហ៊ុន សែន ស្រឡាញ់បងប្អូន និងចាត់ទុកបងប្អូនខ្មែរទាំងអស់ជាមហាគ្រួសាររបស់កម្ពុជា។ តាមកម្មវិធី គឺនៅថ្ងៃទី ២៩ កញ្ញា នេះ សម្តេចប្រមុខដឹកនាំនឹងអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនខ្មែរអាមេរិកាំងមកពីតាមបណ្តារដ្ឋនានាជាច្រើនពាន់នាក់ទៀតផង៕