នៅថ្ងៃព្រហស្បត្ត៍ទី ២៧ កញ្ញា ខាងមុខនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ដែលកម្ពុជាមានតួនាទីដ៏សំខាន់ជាអនុប្រធាននៃមហាសន្និបាត

(Vice President of the 73rd Session of the UN General Assembly 2018-2019) នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក (New York, USA)។ ក្នុងពេលស្នាក់នៅទីនោះ ខ្ញុំនឹងឆ្លៀតពេលជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ-អាមេរិកាំងដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ទោះបីរស់នៅទីណាក៏ដោយ គឺបងប្អូនជាមហាគ្រួសារខ្មែរតែមួយរបស់កម្ពុជា។ ខ្ញុំសូមផ្តាំផ្ញើសួរសុខទុក្ខបងប្អូនខ្មែរ-អាមេរិកាំងនៅគ្រប់រដ្ឋទាំងអស់ និងសូមអរគុណក្មួយៗ និងបងប្អូនដែលកំពុងត្រៀមខ្លួនមកទទួលស្វាគមន៍ខ្ញុំនៅពេលដ៏ខ្លីខាងមុខនេះ។ សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា!

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា