ឆ្លៀតឱកាសមុនពេលអញ្ជើញចូលរួមបើកពិព័រណ៍ចិនអាស៊ានលើកទី១៥ កាលពីព្រឹកមិញ នៅទីក្រុងណាននីងប្រទេសចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសបើកសម្ពោធពន្លាជាតិដែលមានការដាក់តាំងពិព័រណ៍ផលិតផលកសិកម្មកម្ពុជាជាច្រើន នៅលើផ្ទៃដីទំហំ៣០៤ម៉ែត្រក្រឡា។

ពន្លាជាតិឆ្នាំ ២០១៨នេះ គឺបានជ្រើសរើសកកប្រាសាទសំបូរព្រៃគុក ដែលទើបបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។ ពន្លាជាតិកម្ពុជាត្រូវបានរៀបចំលំអដោយមានទង់ជាតិនៃកម្ពុជា ទង់បេតិកភណ្ឌពិភពលោក ទង់អង្គការយូណេស្កូព្រមទាំងរូបភាព សកម្មភាពសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសនៃការប្រកាសអបអរសាទរប្រាសាទសំបូរព្រៃគុក ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្នុងពន្លាជាតិនោះដែរ ក៏មានការដាក់តាំងបង្ហាញនូវផលិតផល សក្តានុពលចម្រុះទាក់ទិនទៅនិងផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម សម្ភារៈ និងឯកសារស្តីពីសកម្មភាពជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគនានា ពិសេសមានការសំដែងសិល្បះរបាំជូនពរ របស់ក្រុមសិល្បៈ មហាជន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជូនដល់ប្រមុខដឹកនាំ និងភ្ញៀវកិត្តិយសទៀតផង៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា