នៅរសៀលថ្ងៃមិញនេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន HUAWAI រួចហើយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក លី ឈាន (Li Qian) នាយកសាជីវកម្មអភិវឌ្ឍន៍កួហុង(Guangxi Guhong Development Corporation)ដែលកំពុងវិនិយោគលើម៉ាស៊ីនកិនស្រូវនៅកម្ពុជា

ដែលអង្ករក្រុមហ៊ុនលោកមានផ្លាកសញ្ញាសៀមរាប។ ក្រុមហ៊ុនរបស់លោក លី បានបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្មក្នុងប្រទេសកម្ពុជាមានរយះពេល៦ឆ្នាំមកហើយ ដែលបានចំណាយទឹកប្រាក់ប្រមាណ៨ លានដុល្លារ ។ កាលពីពេលកន្លងមក ក្រុមហ៊ុនបានធ្វើការនាំចូលអង្គរប្រមាណ៥ម៉ឺនតោនពីកម្ពុជាមកចែកចាយនៅទីក្រុងណាននីង ។ លោកពេញចិត្តចំពោះកាវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនលោកមានបំណងនាំចូលផលិតផលកសិកម្មមួយចំនួនបន្ថែមទៀតដូចជាគ្រាប់ស្វាយចន្ទីស្ងួត និងតំណាប់ស្វាយក្រៀម មកកាន់ទីផ្សារនៅក្រុងណាននីង ខេត្តក្វាងស៊ី។ លោកបានស្នើសុំសម្តេចតេជោនាយករដ្ឋមន្រ្តីមេត្តាពិនិត្យក្នុងការផ្តល់កូតាអោយក្រុមហ៊ុននាំអង្ករពីកម្ពុជាមកកាន់ប្រទេសចិនអោយបានច្រើនថែមទៀត ដែលបច្ចុប្បន្នគឺត្រូវបានអនុញ្ញាត្តិអោយនាំចូលប្រមាណ ៣០ម៉ឺនតោន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគំរោងវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មអភិវឌ្ឍន៍កួហុង ដែលបានធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា។ សម្តេចតេជោគាំទ្រក្នុងការនាំយកនូវផលិតផលកសិកម្មកម្ពុជាអោយបានច្រើនមកកាន់ទីផ្សារប្រទេសចិន។ជាពិសេសនៅទីក្រុងណាននីង។ ចំពោះកូតានៃការនាំចេញស្រូវអង្ករពីកម្ពុជា សម្តេចប្រមុខដឹកនាំបានបញ្ជាអោយ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មត្រួតពិនិត្យលើកិច្ចការនេះអោយបានហ្មត់ចត់បំផុតឡើងវិញ ព្រោះមានក្រុមហ៊ុនខ្លះមិនមានរោងម៉ាស៊ីនកិនស្រូវទេ តែសុំកូតានាំអង្ករចេញដើម្បីទុកលក់អោយទៅក្រុមហ៊ុនផ្សេងៗដែលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនដែលគេកំពុងធ្វើនិងវិនិយោគពិតប្រាកដ៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា