សុខសប្បាយជាទេបងប្អូនជនរួមជាតិ? កាលពីម៉ោង៧:០០ព្រឹកមិញថ្ងៃទី ១១ សីហា គ.ជ.ប បានប្រកាសលទ្ឋផលបោះឆ្នោតបណ្តោះអាសន្ន ដែលបង្ហាញច្បាស់ថាចំនួនពលរដ្ឋ 6,956,900 (83.02%) បានទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនពីគណបក្សនយោបាយដែលខ្លួនពេញចិត្តតាមបែបលទ្ឋិប្រជាធិបតេយ្យដោយសេរី យុត្តិធម៍ និងត្រឹមត្រូវ។

ទន្ទឹមនឹងនេះ គឺសម្លេងឆ្នោតគាំទ្រគណបក្សប្រជាជនបាននាំមុខយ៉ាងច្រើនលើសលប់បំផុតដែលមានចំនួន 4,889,113។ ការប្រកាសលទ្ឋលនៃចំនួនអាសនៈដែលទទួលបានគឺ គ.ជ.ប គ្រោងនឹងប្រកាសនៅថ្ងៃទី ១៥ សីហា ២០១៨ ខាងមុខនេះ។ សូមអរគុណបងប្អូននិងកូនក្មួយដែលមានជំនឿទុកចិត្តមកលើខ្ញុំ និងគណបក្សប្រជាជន។ ខ្ញុំពិតជាមិនអោយបងប្អូនខកបំណងឡើយ។ ច្បាស់ណាស់ គឺកម្ពុជាត្រូវការសុខសន្តិភាពយូរអង្វែង ដើម្បីយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើន។ សូមជូនពរបងប្អូនបានសប្បាយរីករាយក្នុងថ្ងៃសៅរ៌ឈប់សម្រាកនេះ។

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា