សុខសប្បាយជាទេបងប្អូនទាំងអស់គ្នា? សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយបានសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅថ្ងៃសៅរ៌ឈប់សម្រាកចុងសប្តាហ៍នេះ។

សូមមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស ហើយ សូមបងប្អូនប្រាប់មិត្តភ័ក្តិបរទេស និងសហគមអន្តរជាតិនានាផងដែរថា កម្ពុជាធានាសុវត្ថិភាព និងស្វាគមន៍ទេសចរ និងពាណិជ្ជករដែលចង់មកកំសាន្ត និងវិនិយោគនៅកម្ពុជាមិនអោយខកបំណងឡើយ។ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជន លេខ២០ ដើម្បីខ្ញុំមានឱកាសបន្តដឹកនាំអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើនលឿនទៅមុខ!

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា