ខ្ញុំសូមអរគុណសារជាថ្មីដល់បងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន លេខ២០

យ៉ាងច្រើនលើសលុបកាលពីពេលថ្មីៗកន្លងមក។ នេះគឺបង្ហាញអោយឃើញច្បាស់ថា បងប្អូនកូនក្មួយភាគច្រើនលើសលុបបំផុតត្រូវការរស់នៅនិងប្រកបការងារកាន់តែសុខស្រួល ស្រឡាញ់គាំទ្រសន្តិភាព និងការអភិវឌ្ឍ។ គណបក្សប្រជាជនសូមធានាការពារជូនបងប្អូនដែលជាម្ចាស់ឆ្នោតមិនអោយប្រទេសយើងមានសង្រ្គាមឡើយ។ សូមបងប្អូនទទួលទានអាហារពេលល្ងាចបានឆ្ងាញ់ពិសារ និងបានសប្បាយរីករាយជួបជុំជាមួយក្រុមគ្រួសារគ្រប់ៗគ្នាគ្រប់ទីកន្លែង៕