ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយ បងប្អូនកម្មករកម្មការនី នៅតំបន់រោងចក្រលូ៥ ជាយក្រុងភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបញ្ជាក់សារជាថ្មីថា ចាប់ពីខែ កញ្ញា ២០១៨ កម្មករកម្មការនីទូទាំងប្រទេស នឹងបើកប្រាក់ឈ្នួល២អាទិត្យម្តងៗ។

ជាមួយគ្នានោះដែរ ប្រាក់បៀរវត្សមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ នឹងបើកជាពីរដងក្នុង១ខែ (លើកទី១ ថ្ងៃទី១៥ និងលើកទី២ នៅថ្ងៃទី ៣០) នៃខែនីមួយៗចាប់ពីឆ្នាំ ២០១៩។ ការសម្រេចអោយបើកប្រាក់ខែតាមគម្រោងខាងលើនេះ គឺបានមកពីកំណែទម្រង់ថវិកាជាតិដើម្បីជួយសម្រួលដោះស្រាយដល់មន្រ្តីរាជការ និងបងប្អូនក្មួយកម្មករអោយមានសាច់ប្រាក់ប្រើប្រាស់ទាន់ពេលវេលាទៅតាមសេចក្តីត្រូវការបាច់នានា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា