សូមបងប្អូនជនរួមជាតិ និងកូនក្មួយយុវជន ត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី ២៩ កក្កដា ២០១៨ អោយបានគ្រប់ៗគ្នា។ ទន្ទឹមនឹងនេះ សូមបងប្អូនមានជំនឿលើសមត្ថកិច្ចក្នុងការថែរក្សាសុខសុវត្ថិភាពជូនបងប្អូននៅក្នុងថ្ងៃបោះឆ្នោតដោយគ្មានអ្វីមករំខានឡើយ។

គ.ជ.ប បានត្រៀមខ្លួនរួចស្រេចហើយ ដើម្បីអោយបងប្អូនបានទៅបោះឆ្នោតនៅគ្រប់ទីកន្លែងទូទាំងប្រទេស។ នៅថ្ងៃស្អែកទី ២៨ កក្កដានេះ សូមបងប្អូនកុំលក់ និងកុំពិសារគ្រឿងស្រវឹង រហូតដល់ម៉ោង ១២:០០យប់ ថ្ងៃបោះឆ្នោត ទី ២៩ កក្កដា ២០១៨។ សូមបងប្អូនកុំជឿលើការឃោសនាអកុសលណាមួយដោយជនអគតិមួយចំនួនដែលនិយាយថាទឹកខ្មៅជ្រលក់ម្រាមដៃអាចលុបជ្រះ និងប៉ះពាល់សុខភាពអ្នកបោះឆ្នោត គឺរឿងនេះមិនពិតជាដាច់ខាត។ រីឯថ្ងៃបោះឆ្នោតវិញ គឺមានរយៈពេលតែមួយថ្ងៃគត់ គឺនៅថ្ងៃអាទិត្យទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។ ចំពោះការផ្សព្វផ្សាយសកម្មភាពឃោសនាបោះឆ្នោតគឺនឹងចប់ទាំងស្រុងនៅម៉ោង១០:០០យប់នេះ។ ហើយចាប់ពីម៉ោង១២:០០យប់នេះទៅ (ថ្ងៃស) គឺគ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ នៅថ្ងៃស និងថ្ងៃបោះឆ្នោត។ សូមបងប្អូនរក្សាភាពស្ងៀមស្ងាត់ ហើយត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី ២៩ កក្កដា នេះ អោយបានគ្រប់ៗគ្នាកុំខានអោយសោះ! សូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនទូទាំងប្រទេសដែលបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ជួរទី២ ខាងស្តាំក្រោមគេបំផុត! សូមជូនពរបងប្អូនជនរួមជាតិ និងក្មួយៗជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា!

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា