អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយសមាជិកសមាជិការគណបក្សប្រជា ជនទូទាំងប្រទេសដែលកំពុងសស្រាក់សស្រាំសកម្មចុះយុទ្ឋនាការក្នុងថ្ងៃឃោសនាបោះឆ្នោតចុងក្រោយនៅថ្ងៃនេះ។

យោងទៅលើសកម្មភាព និងទិដ្ឋភាពជាក់ស្តែងដែលយើងបានឃើញចំពោះការគាំទ្រពីសំណាក់បងប្អូនប្រជាជនទូទាំងប្រទេស គឺយើងអាចកំណត់បាននូវជោគជ័យរបស់គណបក្សប្រជាជននៅក្នុងថ្ងៃបោះឆ្នោត ថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះជាមិនខាន! ខ្ញុំសូមអរគុណជនរួមជាតិ និងកូនក្មួយដែលបន្តបោះឆ្នោតគាំទ្ររូបខ្ញុំ និងគណបក្សប្រជាជន លេខ២០ ដើម្បីដឹកនាំអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើន!