នៅរសៀលថ្ងៃទី ១៥ កក្កដានេះ នៅស្តាតអូឡាំពិក ខ្ញុំនិងភរិយា នឹងចូលរួមអបអរសាទរនៅក្នុងពិធីរំលឹកខួប១០ឆ្នាំ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧កក្កដា ២០០៨-៧កក្កដា ២០១៨) និងខួប១ឆ្នាំ នៃការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុហ៍ ជាបេតិកភណ្ឌពិភពលោក (៨កក្កដា ២០១៧-៨កក្កដា ២០១៨)។

យើងទាំងអស់គ្នាបានដឹងហើយថា កម្ពុជាបានឈ្នះក្តី “ប្រាសាទព្រះវិហារ” លើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ គឺតាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៦២ មកម៉្លេះ។ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជន គឺកម្ពុជាកាន់រឹងមាំ និងតែរីកចម្រើនទៅមុខជានិច្ច! សូមបងប្អូនបោះឆ្នោតអោយ គណបក្សប្រជាជន លេខរៀងទី ២០ ដើម្បីយើងរួមគ្នាការពារថែរក្សាសម្បត្តិមរតកវប្បធម៌ ដែលជាអត្តសញ្ញាណជាតិយើងអោយបានគង់វង្សដើម្បីមនុស្សគ្រប់ៗជំនាន់។ មាន គណបក្សប្រជាជនកម្ពុជា ទើបប្រាសាទព្រះវិហារស្ថិតស្ថេរគង់វង្សនិងក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក!

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា