នៅព្រឹកមិញនេះ បន្ទាប់ពីអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនីចំនួន ២៧,៥២៩ នាក់មកពីរោងចក្រចំនួន២៥ នៅក្នុងខេត្តកណ្តាល រួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃឧបត្ថម្ភដល់កូនក្មួយស្ត្រីកម្មការនីមានផ្ទៃពោះចំនួន ១,០៨៥នាក់

ក្នុងនោះក៏មានកម្មការនីមានផ្ទៃពោះ៥នាក់ដែលមានកូនភ្លោះ២នាក់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀតជូនកូនក្មួយកម្មករ។ ការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ។ សម្តេចតេជោនឹងបន្តអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករនៅទូទាំងប្រទេសក្រោយពីបោះឆ្នោតហើយ ប្រសិនបើគណបក្សប្រជាជនឈ្នះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ២០១៨ នេះ។ សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់ មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូននាពេលខាងមុខនេះផង។ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០៕ *រូបថត Selfie មួយចំនួនទៀត សូមកូនក្មួយទាញយកពីផេក page លោក ដួង តារា https://www.facebook.com/duongdaracambodia/ OR https://www.facebook.com/duongdara/

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា