នៅព្រឹកមិញនេះ បន្ទាប់ពីបានអញ្ជើញជួបសណេះសំណាលជាមួយកូនក្មួយកម្មករ ២១,៤៦៥ នាក់ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាឧបត្ថម្ភដោយផ្ទាល់ដៃដល់កូនក្មួយជាស្ត្រីកម្មការនីមានផ្ទៃពោះចំនួន ១,០១២ នាក់។

សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញចុះសួរសុខទុក្ខដល់កូនក្មួយកម្មករនៅទូទាំងប្រទេស ដើម្បីដោះស្រាយបញ្ហាប្រឈមនិងចាំបាច់ជាច្រើនទៀតជូនក្មួយៗកម្មករ។ ចំពោះការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ។ សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូននាពេលខាងមុខនេះរ។ ជាថ្មីម្តងទៀត អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០ (ជួរទី ២ខាងស្តាំដៃ និងក្រោម បំផុត)៕ ***ចំពោះរូបថតក្មួយៗមានផ្ទៃពោះ និងរូបថត Selfie ដែលថតជាមួយពូថ្ងៃនេះ គឺសូមចូលទៅផេក (page) លោក ដួង តារា ដើម្បីទាញយកមកទុក ឬផ្សព្វផ្សាយបន្ត https://www.facebook.com/duongdaracambodia ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា