នៅព្រឹកមិញនេះ បន្ទាប់ពីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ២៤,៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខ

និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃដល់ស្ត្រីដែលជាកម្មការិនីមានផ្ទៃពោះចំនួន ១,២៧៥ នាក់។ សម្តេចតេជោ ហ៊ុន សែន នឹងបន្តដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ ហើយការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ។ សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូននាពេលខាងមុខនេះផងដែរ។ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕ *សូមកូនក្មួយចូលទៅកាន់ផេក (Page) លោក ដួងតារា ដើម្បីទាញយករូបមួយចំនួនៀត https://www.facebook.com/duongdaracambodia

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា