នៅព្រឹកមិញនេះ បន្ទាប់ពីជួបសំណេះសំណាលជាមួយកម្មករ កម្មការនី ១៧,៧៦៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៣ នៅក្នុងខេត្តតែកែវ រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាឧបត្ថម្ភមួយចំនួនដោយផ្ទាល់ដៃដល់កូនក្មួយជាស្ត្រីជាកម្មការនីមានផ្ទៃពោះចំនួន ៧០៥នាក់។ សម្តេចតេជោ ហ៊ុន សែន នឹងបន្តដោះស្រាយបញ្ហាប្រឈមនានា និងបញ្ហាជាច្រើនទៀតជូនកូនក្មួយកម្មករនៅទូទាំងប្រទេស រួមទាំងការតម្លើងប្រាក់ខែដែលនឹងត្រូវតម្លើងនៅរៀងរាល់ឆ្នាំផងដែរ។ សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូននាពេលខាងមុខនេះ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា