ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង ភរិយា ខ្ញុំសូមអបអរសាទរ និង សូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជាក្នុង និងនៅក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាម នៅលើសាកលលោកផងដែរ ដែលបានបញ្ចប់បួសខែរ៉ាម៉ាឌន

ហើយត្រូវធ្វើពិធីថ្ងៃរ៉យ៉ាហ្វិតត្រស់ នៅថ្ងៃសុក្រទី ១ កើត ខែ ស្ហាវ៉ាល់ ឆ្នាំ ១៤៣៩ ម៉ូហាំម៉ាត់ សករាជ ត្រូវនឹងថ្ងៃទី ៣ កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨។ ឆ្លៀតក្នុងឱកាសថ្ងៃដ៍ល្អមហាប្រសើរ ថ្លៃថ្លានេះ ខ្ញុំសូមបួងសួងអោយបងប្អូនទាំងអស់ទទួលបាននូវសេចក្កីសុខ សេចក្ដីចំរើនរុងរឿង សម្បូរសប្បាយប្រកបដោយក្ដីមេត្តា ករុណាពីអល់ឡស់គ្រប់ៗគ្នា និងសុំអោយអល់ឡស់មេត្តាទទួលយកនូវកុសលផលបុណ្យខែបួសរ៉ាម៉ាឌនទាំងអស់ដែលបងប្អូនបានគោរពប្រតិបត្តិសាងឡើង និងនៅខែខាងមុខៗទៀត កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា