កម្ពុជាសុខសប្បាយ និងរីកលូតលាស់មកដល់សព្វថ្ងៃនេះ គឺអាស្រ័យដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធ និងក្មួយៗយុវជនព្រមទាំងកូនក្មួយកម្មករកម្មការនីទាំងអស់នៅទូទាំងប្រទេស។

អរគុណជនរួមជាតិដែលមានជំនឿទុកចិត្ត គាំទ្រឥតងាករេ និងបោះឆ្នោតអោយ "គណបក្សប្រជាជនកម្ពុជា" បានដឹកនាំកសាងប្រទេសរីកចម្រើនមកទល់សព្វថ្ងៃ។ ដើម្បីរក្សាសន្តិភាពអោយនៅស្ថិតស្ថេរគង់វង្ស និងដើម្បីយើងទាំងអស់គ្នាកាន់តែមានឱកាសកសាងសង្គមគ្រួសារ និងប្រទេសជាតិអោយកាន់តែរុងរឿងសំបូរសប្បាយ សូមបងប្អូនជនរួមជាតិបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី ២០, នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ ចម្រើន និងសំណាងល្អគ្រប់ៗគ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា