ថ្ងៃនេះ ខ្ញុំសប្បាយចិត្តណាស់ ដែលបានមកជួបជុំបងប្អូនជនរួមជាតិ និងកូនក្មួយយុវជន នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវកំណាត់ផ្លូវជាតិ លេខ៦ ដែលតភ្ជាប់ពីថ្នល់កែងកំពង់ធំ ទៅដល់សៀមរាប។

ប៉ុន្តែកំណាត់ផ្លូវនេះគឺតភ្ជាប់តាំងពីភ្នំពេញ, កណ្តាល, កំពង់ឆ្នាំង, កំពង់ធំ, សៀមរាប និងឆ្ពោះទៅព្រះវិហារ។ សមិទ្ឋផលថ្មីនេះ គឺនឹងជួយសម្រួលដល់ការធ្វើដំណើរ និងការធ្វើអាជីវកម្មបស់បងប្អូនប្រជាពលរដ្ឋ ដែលនឹងជួយដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសជាតិយើង។ កំពង់ធំពីមុនគឺជាទីតាំងសមរភូមិប្រយុទ្ឋគ្នាយ៉ាងក្តៅគគុក ប៉ុន្តែពេលនេះ ទឹកដីនៃខេត្តកំពង់ធំ គឺកំពុងរីកចម្រើនទៅមុខជាមួយនឹងការទាក់ទាញទេសចរណ៍យ៉ាងច្រើន។ ទិសដៅរបស់យើងគឺកែប្រែអតីតសមរភូមិនៅតាមព្រំដែនអោយទៅជាព្រំដែនសន្តិភាព និងព្រំដែននៃការអភិវឌ្ឍ។ ជូនពរកូនក្មួយជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា