សូមជូនរូបថត១សន្លឹកថតនៅឆ្នាំ ១៩៩៨ នៅពេលដែលយើងបំផ្លាញអាវុធចោលនៅស្តាតអូឡាំពិកក្រោយពីគ្រប់ភាគីខ្មែរទាំងអស់ សម្រេចជ្រើសរើសយកសន្តិភាពប្រសើរជាងការបន្តធ្វើសង្រ្គាម ដែលចាប់ពីពេលនោះមក គឺកម្ពុជាយើងមានសន្តិភាពពេញលេញមកទល់សព្វថ្ងៃ។

សន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ គឺរកបានមកដោយលំបាកខ្លាំងណាស់ ដូច្នេះយើងត្រូវចូលរួមថែរក្សាការពារអោយខានតែបាន ទោះបីដោយតម្លៃណាក៏ដោយ។ បោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” លេខរៀងទី ២០ នៅថ្ងៃទី ២៩ កក្កដា ២០១៨ គឺដើម្បីសន្តិភាព វឌ្ឍនៈភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ ជូនពរជនរួមជាតិ និងកូនក្មួយយុវជនជួបតែសំណាងល្អក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍៕