នៅព្រឹកមិញនេះ បន្ទាប់ពីអញ្ជើញជួបសណេះសំណាលជាមួយកម្មករ កម្មការនីចំនួន ១៦,៤៧៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០មកពីតំបន់នានាស្ថិតក្នុងស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខ

និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃ ដល់ស្ត្រីដែលជាកម្មការនីមានផ្ទៃពោះចំនួន៤៥២នាក់។ សម្តេចតេជោ ហ៊ុន សែន នឹងបន្តដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ ហើយការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ។ សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូននាពេលខាងមុខនេះផងដែរ។ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី ២០ ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា