នៅព្រឹកមិញនេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការចាប់លេខរៀង គណបក្សនយោបាយទាំង២០ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។ គណបក្សប្រជនកម្ពុជា ត្រូវចាប់លេខរៀងបានលេខ ទី ២០ ដែលជាលេខងាយស្រួលចំណាំដល់ ពលរដ្ឋទូទាំងប្រទេស។

គជប នឹងដាក់បង្ហាញការបោះពុម្ពទម្រង់សន្លឹកឆ្នោតនៅពេលឆាប់ៗនេះ។ ខាងក្រោមនេះជាលេខរៀងរបស់ គណៈបក្សនយោបាយនានា ដែល(គ.ជ.ប) បានធ្វើការចាប់លេខរៀងនៅព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨ -លេខ១ បានទៅលើគណបក្ស «គណបក្សខ្មែររួបរួមជាតិ» -លេខ២ បានទៅលើគណបក្ស «គណបក្សមាតុភូមិយើង» -លេខ៣ បានទៅលើគណបក្ស «គណបក្សពន្លឺថ្មី» -លេខ៤ បានទៅលើគណបក្ស «សញ្ជាតិកម្ពុជា» -លេខ៥ បានទៅលើគណបក្ស «ខ្មែរក្រោក» -លេខ៦ បានទៅលើគណបក្ស «សំបុកឃ្មុំ» -លេខ៧ បានទៅលើគណបក្ស «ប្រជាធិបតេយ្យមូលដ្ឋាន» -លេខ៨ បានទៅលើគណបក្ស «ខ្មែរសាធារណរដ្ឋប្រជាធិបតេយ្យ» -លេខ៩ បានទៅលើគណបក្ស «រស្មីខេមរា» -លេខ១០ បានទៅលើគណបក្ស «សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ» -លេខ១១ បានទៅលើគណបក្ស «ខ្មែរសាធារណរដ្ឋ» -លេខ១២ បានទៅលើគណបក្ស «ខ្មែរឈប់ក្រ» -លេខ១៣ បានទៅលើគណបក្ស «ហ្វ៊ុនស៊ិនប៉ិច» -លេខ១៤ បានទៅលើគណបក្ស «ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច» -លេខ១៥ បានទៅលើគណបក្ស «យុវជនកម្ពុជា» -លេខ១៦ បានទៅលើគណបក្ស «ធម្មាធិបតេយ្យ» -លេខ១៧ បានទៅលើគណបក្ស «ឆន្ទះខ្មែរ» -លេខ១៨ បានទៅលើគណបក្ស «ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា» -លេខ១៩ បានទៅលើគណបក្ស «ខ្មែរតែមួយ» -លេខ២០ បានទៅលើគណបក្ស «ប្រជាជនកម្ពុជា» អរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជន ព្រមទាំងកូនក្មួយកម្មករកម្មការនីដែលមានជំនឿជឿជាក់ គាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ទាំងក្នុងអណត្តិមុនៗ និងនៅក្នុងអណត្តិនេះ ដែលមានលេខរៀងទី២០៕