សុខសប្បាយជាទេបងប្អូនកូនក្មួយទូទាំងប្រទេស? ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តគឺកាន់តែខិតជិតមកដល់ហើយ គឺនៅតែជាង២ខែទៀតប៉ុណ្ណោះ! មកទល់ថ្ងៃទី ១៦ឧសភានេះ គឺមានគណបក្សនយោបាយ៥ ដូចជា ១)គណបក្សប្រជាជនកម្ពុជា, ២)គណបក្សយុវជនកម្ពុជា, ៣)គណបក្សសញ្ជាតិកម្ពុជា, ៤)គណបក្សខ្មែររួបរួមជាតិ, និង ៥)គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានបំពេញបែបបទត្រឹមត្រូវចុះបញ្ជី និងបានទទួលស្គាល់ជាផ្លូវការពី គ.ជ.ប

ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨។ នៅថ្ងៃទី ១៦ ឧសភា នេះ គឺ គ.ជ.ប និងពិនិត្យសម្រេចទទួលស្គាល់គណបក្សនយោបាយមួយចំនួនថែមទៀតដែលបានបំពេញបែបបទត្រឹមត្រូវរួចរាល់ហើយ។ យោងតាមចំនួនគណបក្សនយោបាយដែលបានដាក់ពាក្យចុះបញ្ជីចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខនេះរួចហើយ គឺមានគណបក្សនយោបាយចំនួន ២០ ដែល គ.ជ.ប កំពុងពិនិត្យបែបទថាតើបានបំពេញត្រឹមត្រូវរួចរាល់ហើយឬនៅមានខ្វះខាតអ្វី។ ទន្ទឹមនឹងនេះដែរ បើយើងប្រៀបធៀបភាគរយនៃការចូលរួមបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋរវាងប្រទេសកម្ពុជា និងសហគមន៍អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក គឺអ៊ឺរ៉ុបមានប្រជាពលរដ្ឋទៅបោះឆ្នោតក្នុងរង្វង់ ៣០% ក៏អាចទទួលយកបាន រីឯសហរដ្ឋអាមេរិកគឺមានពលរដ្ឋទៅបោះឆ្នោតតែក្នុងរង្វង់៤០%ប៉ុណ្ណោះ។ ប៉ុន្តែចំពោះកម្ពុជា គឺមានពលរដ្ឋជាង៦៩%ទៅបោះឆ្នោត។ នេះគឺបង្ហាញច្បាស់អំពីការរីកចម្រើននៃលទ្ឋិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសយើងមិនដូចការបកស្រាយដោយជនអគតិមួយចំនួនឡើយ។ ច្បាស់ណាស់ គឺគ្មានមេដឹកនាំណាមួយណែនាំពលរដ្ឋខ្លួនមិនអោយទៅបោះឆ្នោតទេ មានតែជនអគតិដែលមានបំណងបំផ្លិចបំផ្លាញលទ្ឋិប្រជាធិបតេយ្យ និងឆន្ទៈប្រជាពលរដ្ឋទេ ទើបពួកគេអាចធ្វើដូច្នេះ។ សូមបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនទៅបោះឆ្នោតនៅក្នុងថ្ងៃបោះ ឆ្នោត ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខទាំងអស់គ្នា។ អរគុណបងប្អូន និងកូនក្មួយដែលមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ ហើយបន្តបោះឆ្នោតអោយ គណបក្សប្រជាជន ដើម្បីខ្ញុំមានឱកាសដឹកនាំប្រទេសជាតិដែលធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍគង់វង្សយូរអង្វែង៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា