គិតមកដល់ត្រឹមវេលាម៉ោង ១០:៤០ ព្រឹកនេះ មូលនិធិបឋមដែលកាកបាទក្រហមកម្ពុជាទទួលបានពី សប្បុរសជនជាតិ និងអន្តរជាតិ

ក្នុងពិធីប្រារព្ធខួបលើកទី ១៥៥ ទិវាពីភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម គឺមានចំនួនសរុប ១៨,០២៨,៦៦៨ (១៨លាន ពីរម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ ហុកសិបប្រាំបី) ដុល្លារអាមេរិក។ សូមថ្លែងអំណរគុណយ៉ាងជ្រាសជ្រៅចំពោះបណ្តាលសប្បុរសជនជាតិ ម្ចាស់ក្រុមហ៊ុន និងអន្តរជាតិទាំងអស់ ដែលបានចំណាយថវិការផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ការចូលរួមចំណែករបស់សប្បុរសជនទាំងអស់នឹងបានចូលរួមជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលរងគ្រោះបំផុត និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀតរួមទាំងគ្រោះធម្មជាតិនានា៕