នៅពេលនេះដំណើរការនៃការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជន ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៦ ឆ្នាំ ២០១៨ កំពុងចាប់ផ្តើមហើយ។

ខ្ញុំសូមអំពាវនាវដល់អជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់បើកឱកាស និងត្រូវចូលរួមជួយសម្រួលដើម្បីឲ្យបក្សនយោ បាយទាំងអស់មានភាពងាយស្រួលក្នុងការចុះបញ្ជីឈ្មោះគណបក្ស ដូចជាបញ្ជាក់ទីតាំង អាស័យដ្ឋាន ឬការលើកស្លាកឈ្មោះគណបក្សជាដើម។ ខ្ញុំសូមបញ្ចាក់ថា កាលបរិច្ឆេទនៃការបោះឆ្នោតជាតិនៅថ្ងៃទី ២៩ កក្កដា ២០១៨ គឺមិនមានការផ្លាស់ប្តូរឡើយ។