ថ្ងៃនេះមានបងប្អូនមួយចំនួនបានផ្ញើសារមកជូនពរខ្ញុំនិងទូរស័ព្ទមកសួរពីសុខភាពខ្ញុំ។

តាមការសន្និដ្ឋានរបស់ខ្ញុំប្រហែលមកពីរូបថត១សន្លឹកដែលខ្ញុំស្ថិតក្នុងមន្ទីរពេទ្យកាលពីឆ្នាំ២០១៦ដែលធ្វើឲ្យមានការភាន់ច្រឡំ។ ពេលនេះសុខភាពខ្ញុំល្អណាស់ថែមទាំងហាត់ប្រាណបានទៀងទាត់ផង។ សូមអរគុណចំពោះបងប្អូនដែលកង្វល់ពីសុខភាពខ្ញុំនិងជូនពរមក ដល់ខ្ញុំ។ នេះរូបភាពដែលខ្ញុំហាត់ប្រាណល្ងាចនេះ៕