ខ្ញុំសូមអរគុណ និងកោតសរសើរដល់បងប្អូនប្រជាកសិករទាំងអស់ដែលបានចូលរួមប្រកួតប្រជែងក្នុង”កម្មវិធីកសិករគំរូ” រៀបចំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កន្លងមកដែលទទួលបាននូវពានរង្វាន់ និងស្នាដៃជាច្រើននៅថ្ងៃនេះ។

ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអរគុណដល់មន្រ្តីពាកព័ន្ឋទាំងអស់ដែលបានចូលរួមបង្រៀនហ្វឹកហ្វឺនដល់បងប្អូនកសិករអោយយល់ដឹងក្នុងការបង្កើនទិន្នផលស្រូវបានខ្ពស់ និងមានគុណភាព ដើម្បីអោយជីវភាព បងប្អូនកាន់តែធូរធារប្រសើរឡើង។ ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនប្រជាកសិករទូទាំងប្រទេស សូមចូលរួមជំរុញវិស័យកសិកម្មនៅក្នុងប្រទេសជាតិយើងអោយកាន់តែមានសន្ទុះរីកចម្រើនខ្លាំងឡើងថែមទៀត៕