នៅព្រឹកនេះ បន្ទាប់ពីបានអញ្ជើញចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា ជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរួចហើយ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដល់កូនក្មួយកម្មការនីមានផ្ទៃពោះចំនួន ១៤៧នាក់

ដែលបំរើការងារនៅ ក្រុមហ៊ុន Mineabea ។ សម្តេចតេជោ ហ៊ុន សែន តែងតែមានព្រហមវិហារធម៍ចំពោះបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករគ្រប់ទីកន្លែង។ សម្តេចប្រមុខដឹកនាំ នឹងបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ ជាពិសេសការតម្លើងប្រាក់ខែគឺនឹងធ្វើនៅរៀងរាល់ឆ្នាំ។ ជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់មានសុខភាពល្អ និងសុខសុវត្ថិភាពក្នុងពេលសម្រាលកូននាពេលខាងមុខនេះ ហើយសូមកូនក្មួយបានសប្បាយរីករាយនៅក្នុងថ្ងៃឈប់សម្រាកនៃទិវាពលកម្មអន្តរជាតិថ្ងៃនេះផងដែរ។ អរគុណក្មួយៗដែលតែងតែគាំទ្រ គោរពស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន និងបន្តបោះឆ្នោតអោយ គណបក្សប្រជាជន ដើម្បី សម្តេចតេជោ បន្តអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន៕