នៅល្ងាចថ្ងៃដដៃលនេះដែរ បន្ទាប់ពីបានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្តឆ្មាំថ្មី នៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង នៅមុខប្រសាទអង្គរវត្តរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី បានអញ្ជើញ បណ្តែតកន្ទោង (គោមទឹក) ដើម្បីជម្រុះនូវឧបទ្រុពចង្រៃទាំងឡាយចោល និងនាំមកនូវសេចក្តីសុខព្រមទាំងលាភសំណាងដល់ជនរួមជាតិទូទាំងប្រទេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង។ សូមជូនពរអោយបងប្អូនជនរួមជាតិទូទាំងប្រទេសចូលរួម សប្បាយរីករាយទាំងអស់គ្នា នៅក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី ១៤-១៦ មេសា ២០១៨ នេះគ្រប់ៗគ្នា៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា