នៅរសៀលថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានប្រារព្ឋធ្វើឡើងនៅមុខប្រាសាទអង្គវត្ត ខេត្តសៀមរាប។ នៅក្នុងពិធីទាញព្រាត់មិត្តភាពអង្គរសង្ក្រាន្តឆ្នាំថ្មីថ្ងៃនេះ គឺមានអ្នកចូលរួមទាញព្រ័ត្រប្រមាណ១,៥០០នាក់ និងមានការចូលពីមន្ត្រីរាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ។ នៅក្នុងពេលនេះ បងប្អូនអាចអញ្ជើញមកមើលការតាំងពិពរណ័បង្ហាញពី សិល្បៈវប្បធម៌ ទំនៀមទំលាប់ខ្មែរ របៀបរបបនៃការរស់នៅរបស់បុព្វបុរសខ្មែរ ល្បែងប្រជាប្រិយ ដូចជាទាញព្រ័ត្រ ក្បាច់កុនក្បុក្តតោ ល្ខោនបុរាណ សិល្បៈចម្រៀងប្រជាប្រិយខ្មែរ និងនងទម្រង់សិល្បៈផ្សេងៗជាច្រើនទៀត ក្នុងនោះក៏មានតូបអាហារជាច្រើន ព្រមទាំងការប្រគុំតន្រ្តីរាំកំសាន្តទល់យប់។ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជួបតែសេចក្តីសុខ សំណាងល្អ ព្រមទាំងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា