នៅរសៀលថ្ងៃមិញទី ៣០ ខែ មីនា នៅម៉ោងប្រមាណជា៤:៤៥នាទី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចកហរកម្ពុជា បានអញ្ជើញ ទស្សនាពិពណ៌រូបថតប្រវត្តិនៃការចាប់ផ្តើមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS)

ដែលចាប់ផ្តើមដំបូងនៅ ឆ្នាំ ១៩៩២ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ហើយនៅឆ្នាំ ២០០២ គឺបានប្រជុំកំពូលនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ហើយនៅឆ្នាំ ២០១៨នេះ គឺធ្វើឡើងនៅ មជ្ឃមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុងហាណូយ ប្រទេសវៀតណាម។ នៅក្នុងការអញ្ជើញទស្សនាពិពណ៍រូបថតអំពីប្វត្តិនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS)ថ្ងៃនេះ គឺមានការចូលរួមពីបណ្តាមេដឹកនាំនៃប្រទេសមួយចំនួនដូចជាកម្ពុជា ,ឡាវ, វៀតណាម, ថៃ, ភូមា, ធនាគារអភិវឌ្ឍន៍ធអាស៊ី, ធនាគារពិភពលោក និងមន្ត្រីសំខាន់ជាច្រើនទៀត។ ពិពណ៌រូបថតនេះ មានបង្ហាញពីសកម្មភាព និងសមិទ្ធផលសំខាន់ៗមួយចំនួនដែលប្រទេសនៃមហាអនុតំបន់មេគង្គសំរេចបាន កន្លងមក និងកិច្ចសហប្រតិបត្តិការ នៃប្រទេសត្រីកោណអភិវឌ្ឍន៍។ បន្ទាប់ពីពិធីបើកពិពណ៌រូបថតជាផ្លូវការរួចហើយ ប្រមុខដឹកនាំទាំងអស់បានថតរូបអនុស្សាវរីយ៍ជាមួយគ្នា ហើយបន្ទាប់មកបានអញ្ជើញចូលរួមប្រជុំកំពូលធុរកិច្ចមហាអនុតំបន់មេគង្គជាបន្តទៀត៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា