កាលពីមុនយើងគ្មានអគារស្អាតល្អដូចវិទ្យាស្ថានជាតិអប់រំថ្ងៃនេះទេ។ ពីមុនយើងទៅជួលរោងការគេទេ មករៀបចំចែកសញ្ញាប័ត្រអោយនិស្សិតយើង ។ ប៉ុន្តែថ្ងៃនេះ គឺយើងមានអគារស្អាតល្អសមរម្យ បំពាក់ម៉ាស៊ីនត្រជាក់ ដើម្បីរៀបចំទទួលនឹងប្រគល់សញ្ញាប័ត្រអោយនិស្សិតបានសមរម្យល្អ។

កម្ពុជាយើងបានឈានឡើងយ៉ាងឆាប់រហ័សពីស្ថានការណ៍មួយពីមុនយ៉ាងលំបាកបំផុត។ នៅក្នុងរបបប្រល័យពូជសាសន៍ (១៩៧៥-១៩៧៩) គឺវិស័យអប់រំត្រូវបានបំផ្លាញដល់ប្ញសគល់ស្ទើររលាយទាំងស្រុង ។ ធនធានមនុស្សត្រូវបានកំទេចចោលស្ទើរអស់រលីងពីប្រទេស។ យើងបានខិតខំកសាងប្រទេសជាតិ និងធនធានមនុស្សពីបាតដៃទទេរ ស្របពេលដែលកម្ពុជាពេលនោះត្រូវបានហ៊ុំព័ទ្ឋដោយទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងលំបាកបំផុត។ កម្ពុជាពេលនោះ គឺម្ខាងគឺរំដោះប្រទេស ម្ខាងទប់ស្កាត់របបប្រល័យពូជសាសន៍ប៉ុលពតកុំអោយវិលត្រឡប់មកវិញ និងម្ខាងទៀតគឺជួយស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។ បន្ទាប់ពីមានការយកចិត្តទុកដាក់ជាច្រើនឆ្នាំ ដោយគណបក្សប្រជាជន ថ្ងៃនេះយើងបានឃើញពីការរីកចម្រើនពិតប្រាកដនៃវិស័យអប់រំ ដែលជាមោទនៈភាពសម្រាប់ជាតិសាសន៍របស់យើងទាំងមូល៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា