នៅរាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី

ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦-១៨ មីនា នៅទីក្រុង Sydney, ប្រទេស Australia កន្លងទៅ។ ជាលទ្ធផលនៃកិច្ចប្រជុំនេះ គឺទទួលបានលទ្ឋផលជាវិជ្ជមានជាច្រើន ជាពិសេសលើផ្នែកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាអាស៊ាន និងអូស្រ្តាលី ដែលត្រូវបានពង្រឹងលើវិស័យជាច្រើនរួមទាំង ការវិនិយោគ ពាណិជ្ជកម្ម ការទប់ស្កាត់អំពើភេរវកម្ម ការជួញដូរមនុស្ស និងគ្រឿងញៀន ព្រមទាំងការរួមគ្នាថែរក្សាសន្តិភាពនៅក្នុងតំបន់ និងពិភពលោកផងដែរ។ ជាមួយគ្នានេះដែរ គឺរដ្ឋាភិបាលអូស្រា្តលី ក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាផងដែរ ក្នុងនោះរួមទាំងការផ្តល់ជំនួយអភិវឌ្ឍន៍ដែលមានទឹកប្រាក់ ៨៧លានដុល្លារអូស្ត្រាលី ដល់កម្ពុជាទៀតផង។ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបបងប្អូនកូនក្មួយខ្មែរដែលកំពុងរស់នៅក្នុងប្រទេស New Zealand និង Australia និងបានបង្ហាញអោយពួកគេកាន់តែយល់កាន់តែច្បាស់អំពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ។ សូមអរគុណ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសទាំងអស់ សូមជួបតែសេក្តីសុខចម្រើនគ្រប់ៗគ្នា៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា