នៅព្រឹកនេះ បន្ទាប់ពីបានសំណេះសំណាល ជាមួយក្មួយៗកម្មករ កម្មការនី ចំនួន ១៤,០២៥ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ រួចហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់

ដល់ស្ត្រីដែលជាកម្មការនីមានផ្ទៃពោះចំនួន៣១៥នាក់ ។ សម្តេចតេជោ ហ៊ុន សែន នឹងបន្តដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ ហើយការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ។ សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូនខាងមុខនេះផងដែរ៕