នៅព្រឹកនេះ បន្ទាប់ពីបានសំណេះសំណាល ជាមួយកូនក្មួយៗកម្មករ កម្មការនី ចំនួនចំនួន ២១,១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ រួចហើយនោះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ ដល់ស្ត្រីដែលជាកម្មការនីមានផ្ទៃពោះចំនួន៣២៩នាក់ ។ សម្តេចតេជោ ហ៊ុន សែន នឹងបន្តដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ កម្មករ កម្មការនី ហើយការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ។ សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូនខាងមុខនេះផងដែរ៕