នៅព្រឹកនេះ បន្ទាប់ពីបានសំណេះសំណាល ជាមួយក្មួយៗកម្មករ កម្មការនី ចំនួន ១៥,១០៩ នាក់ មកពីរោងចក្រចំនួន៧ នៅតំបន់ទំនប់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដល់ស្ត្រីដែលជាកម្មការនីមានផ្ទៃពោះចំនួន៤៩៥នាក់ ។

សម្តេចតេជោ ហ៊ុន សែន នឹងបន្តដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ ហើយការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ។ សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូនខាងមុខនេះ៕ *រូបថតមួយចំនួនទៀត សូមទាញយកពី Page លោក ដួង តារា https://www.facebook.com/duongdaracambodia