នៅពេលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សំរាប់របៀបវារៈប្រជុំនាសប្តាហ៍នេះមានដូចជា៖

១)សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ២)សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។ ៣)សេចក្តពីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។ ៤)សេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាប័ណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ។ ៥)បញ្ហាផ្សេងៗ៕ លទ្ធផលនៃកិច្ចប្រជុំនឹងផ្សាយជូននៅពេលក្រោយ

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា