ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ កម្ពុជាយើងអាចនឹងប្រឈមចំហាយត្រជាក់ខ្លាំងធ្លាក់មក ដែលធ្វើអោយអាកាសធាតុប្រែប្រួលខុសពីធម្មតា។ បញ្ហាការប្រែប្រួលអាកាសធាតុ គឺមិនមែនកើតឡើងតែនៅកម្ពុជាយើងទេ គឺកំពុងកើតឡើងនៅទូទាំងពិភពពិភពលោក។

សូមបងប្អូនប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អ ជាពិសេសបងប្អូនរស់នៅតាមតំបន់សមុទ្រ និងនៅតាមតំបន់ព្រៃភ្នំ។ នៅពេលបន្តិចទៀតនេះ ខ្ញុំនឹងចូលរួមប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី អំពីសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីថែរក្សាសុខសន្តិភាព និងការរីកចម្រើននៅក្នុងប្រទេសជាតិយើងអោយបានយូរអង្វែង។ សូមមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា