«មាឃបូជា» ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ពិធីបុណ្យនេះគឺដើម្បីរំឭកដល់ព្រឹត្តិការណ៍សំខាន់ៗ

នៅក្នុងព្រះពុទ្ធសាសនា ដូចជា ១)- រំឮកដល់ថ្ងៃចតុរង្គសន្និបាតនៃព្រះភិក្ខុសង្ឃទាំង ១២៥០អង្គ នាថ្ងៃ ១៥ កើត ខែមាឃ និង ២)- រំឭកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធ ដែលទ្រង់បានដាក់អាយុសង្ខារ ពោលគឺ ថ្ងៃ១៥កើត ខែមាឃនេះ ជាថ្ងៃដែលព្រះពុទ្ធព្រះបរមគ្រូ បានត្រាស់ដឹង និងក៏ជាថ្ងៃដែលព្រះអង្គបានចូលបរិនិព្វាន។ ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើង បានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។ សូមជូនពរដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងឱកាសបុណ្យមាឃបូជានេះ សូមបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា